Global Natural History Day 2018

Global Natural History Day 2018

អបអរសាទរដល់សិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ដែលទទួលបានជ័យលាភីមេដាយមាសចំនួន ២ក្រុម មេដាយប្រាក់ ចំនួន ២ក្រុម និងមេដាយសំរឹទ្ធិចំនួន ២ក្រុម ក្នុងការប្រកួតប្រជែងកម្មវិធី “ទិវាប្រវត្តិសាស្រ្តធម្មជាតិសកលលោកឆ្នាំ២០១៨” (Global Natural History Day 2018) នៅទីក្រុងវូហាន សាធារណរដ្ឋប្រជាមានិតចិន ដែលមានការចូលរួមពីសំណាក់សិស្សានុសិស្សចំនួន ៦០០នាក់ មកពី ១៣ប្រទេស រួមមាន កម្ពុជា សហរដ្ឋអាមេរិក សិង្ហបុរី ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង និងប្រទេសជាសមាជិកអាស៊ានដទៃទៀត។

សម្រាប់ប្រទេសកម្ពុជាមានសាលាចំនួន៦ ចូលរួម ដែល ៥សាលា នៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត គឺមានតែសាលាចំណេះទូទៅអន្តរជាតិ ឌូវី មួយគត់ដែលបានបញ្ជូនសិស្សចំនួន ១២នាក់ ក្នុងចំណោមសិស្ស ៤០នាក់តំណាងឱ្យប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតប្រជែងនេះ ហើយសិស្សទាំងអស់ត្រូវធ្វើបទបង្ហាញជាភាសាអង់គ្លេសពីគម្រោងវិទ្យាសាស្រ្តរបស់ពួកគាត់ជូនគណៈមេប្រយោគដើម្បីវាយតម្លៃ។